ពោធិ៍សាត់ៈ យោងតាមផេកសម្ព័ន្ធសហជីពចលនាកម្មករឲ្យដឹងថា នាវេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ បង្កឡើងរវាងរថយន្តដឹកស្រាបៀរកម្ពុជា ជាមួយនឹងរថយន្តសាំយ៉ុងដឹកបងប្អូនកម្មករោងចក្របណ្ដាលឲ្យរងរបួសទាំងប្រុសទាំងស្រីចំនួន២៩នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មតិយោបល់