ព័ត៌មានជាតិ

updated:ទុរស្សេខ្សែភ្លើងឆាបឆេះផ្ទះអស់០២ខ្នងនៅក្រុងតាខ្មៅ

កណ្តាល: យ៉ាងហោចណាស់មានអគ្គិភ័យឆាបឆេះ២ខ្នងដែលហេតុការណ៍នេះបានកើតឡើងនៅថ្ថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ម៉ោង១៧នឹង១០
នាទីនៅត្រង់ចំណុចភូមិព្រែកសំំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះ០២ខ្នង
ទំហំ៥ម×៧ម ធ្វើអំពីបេតង់ក្រោមឈើដំបូងប្រក់ស័ង្កសី។
ជនរងគ្រោះឈ្មោះឡេង សេងភាពភេទប្រុស អាយុ៦០ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សម្ភារ:ខូចខាតរួមមានឆេះផ្ទះ០២ ខ្នងទំហំ៥ម×៧ម ធ្វើអំពីបេតង់ក្រោមឈើដំបូងប្រក់ស័ង្កសីលើដំបូងប្រក់ស័ង្កសីលើឆេះអស់ទាំងស្រុង
នឹងសម្ភារ:ក្នុងផ្ទះមួយចំនួន។

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៦គ្រឿង
ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល០៤គ្រឿង នឹងរថយន្តពន្លត់អគ្គិភ័យអង្គរក្ស០២គ្រឿងស្មើនឹង៣០ម៉ែត្រគូប ទើបរលត់ជាស្ថាពរ៕

មតិយោបល់