ព័ត៌មានជាតិ

អ្នកល្បែងស៊ីសងចំនួន ៨នាក់ ត្រូវនគរបាលឃាត់ខ្លួនយកទៅអប់រំណែនាំ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្ត​តាម​យោបល់​ណែនាំ​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏​ដូច​ជា​យោបល់​ របស់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​ដឹកនាំ​អន្តរាគមន៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ សំពៅ​លូន​ កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួនអ្នក​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​បៀ​៥២​សន្លឹក​)​ ក្នុង​មូលដ្ឋាន​ នៅ​ចំណុច​ ភូមិ​ឈើទាល​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ចំនួន​០១​ករណី​ ឃាត់​អ្នក​ប្រព្រឹត្ត​ចំនួន​ ០៨​នាក់​។​

​យោង​តាម​របាយការណ៍​របស់​ នគរបាល​ស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រព្រឹត្ត​ល្បែង​ស៊ី​ សង​ខុសច្បាប់​ទាំង​ ០៨​នាក់​៖​ ១.​ឈ្មោះ​ នាក់​ សុធា​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ។​ ២.​ឈ្មោះ​ ប៉ុន​ ម៉ា​ល័យ​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ។​ ៣.​ឈ្មោះ​ សេង​ ភាព​ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ ៤.​ឈ្មោះ​ ហង្ស​ ម៉ាច​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​។​ ៥.​ឈ្មោះ​ នឿ​ន​ មុំ​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ។​ ៦.​ឈ្មោះ​ មុត​ គា​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​។​ ៧.​ឈ្មោះ​ លន​ ឈូក​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​ និង​៨.​ឈ្មោះ​ ជា​ ដា​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ អ្នក​ទាំង​០៨​នាក់​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរិ​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

ក្នុង​កិច្ចសន្យា​អប់រំ​ណែនាំ ​ដែល​សមត្ថកិច្ច​បាន​ធ្វើ​ចំពោះ​ពួក​គាត់​ កុំឱ្យ​ប្រព្រឹត្ត​សកម្មភាព​ល្មើស​បន្ត​ទៀត​នេះ​ សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ​ឱ្យ​គាត់​ បាន​យល់​អំពី​បញ្ហា​ប្រឈម​ នៃ​ករណី​ឆ្លង​រាល​ ដាល​ជម្ងឺ​កូ​វី​ដ​-១៩​ ក្នុង​សហគមន៍​ដែល​ក្នុង​នោះ​មាន​ ចំណែក​ជា​ច្រើន​ករណី​ ដែល​បណ្តាល​មក​ ពី​ការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្ត​ល្បែងស៊ីសង​នេះ​ផង​ដែរ​៕

មតិយោបល់