ភ្នំពេញៈ នៅយប់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ដោយកាលពីយប់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានចុះធ្វើកំណត់ហេតុផ្អាកអាជីវកម្មភោជនីយដ្ឋាន បាសាក់លេន ជាស្ថាពររួចហើយ ប៉ុន្តែនៅយប់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ម្ចាស់អាជីវកម្មនៅតែបន្តធ្វើអាជីវកម្ម និងមិនបានអនុវត្តតាមការណែនាំរបស់ក្រុមការងារ ដូចនេះដោយបានការអនុញ្ញាតពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីកងរាជអាវុធហត្ថខណ្ឌចំការមន រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះដកហូតអាជ្ញាប័ណ្ណអនុញ្ញាតធ្វើអាជីវកម្ម និងឧបករណ៍បំពងសម្លេងនៅភោជនីយដ្ឋាន បាសាក់លេន ដែលស្ថិតនៅផ្ទះលេខ ១៤សេ ផ្លូវលេខ ៣០៨ ភូមិ ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយយោង៖
១/ពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ៥ ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩
២/កំណត់ហេតុណែនាំរបស់រដ្ឋបាលសង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩
៣/យោងរបាយការណ៍របស់សង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០
៤/កំណត់ហេតុណែនាំលើកទី១ របស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩
៥/កំណត់ហេតុណែនាំលើកទី ២ របស់ក្រុមការងារដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩
៦/របាយការណ៍របស់រដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩
៧/សេចក្តីជូនដំណឹងរបស់សង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ០៦ មករា ឆ្នាំ ២០២០
៨/កំណត់ហេតុចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន បាសាក់លេន ជាស្ថាពរ ចុះថ្ងទី ១៧ ខែ មករា ឆ្នាំ ២០២០ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន
៩/កំណត់ហេតុចុះដកហូតអាជ្ញាបណ្ណ័អាជីវកម្ម និង ឧបករណ៍បំពងសម្លេង ចុះថ្ងៃទី ១៨ ខែ មការា ឆ្នាំ ២០២០ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន
ជាសំណូមពររបស់រដ្ឋបាលខណ្ឌចំការមនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបសអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន បៀហ្គាឌិន ក្លឹបកំសាន្ត និងបារ ទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌចំការមន សូមមេត្តាកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងដែលធ្វើអោយប៉ះពាល់ដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង។
មតិយោបល់