ព័ត៌មានជាតិ

តាក់ស៊ី​ម៉ែត​បុក​ប៉ះ​រថយន្ត​លុច​ស៊ី​ស​​ RX300 ផ្ទុះសំដីមួយសន្ទុះធំ

ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ែត​បុក​ប៉ះ​រថយន្ត​លុច​ស៊ី​ស​​ RX300 នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​រង ការខូចខាត​បន្តិចបន្តួច ប៉ុន្តែ​ភាគី​ទាំង​សងខាង​បាន​ទាស់សម្ដី​គ្នា​មួយសន្ទុះ​ធំ ជាង​១​ម៉ោង ទើប​ដោះស្រាយ​ចប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ផ្ទះសំណាក់​វ៉ា​ស៊ិន​តោន តាម​បណ្ដោយ ផ្លូវ​លេខ​១១៨ កែង​ផ្លូវ លេខ​៥១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5016 ជិះ​ដោយ ប្ដី​ប្រពន្ធ​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ចំណុច ផ្លូវ​បែក​ជា​បួន​ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ម៉ែត​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​មហា​កំផែង ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-2010 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ ទិសដៅ ពី​កើត ទៅ​លិច ក៏​បុក​ប៉ះ​រថយន្ត​លុច​ស៊ី​ស​បណ្ដាលអោយ​កំពិត​និង​ឆ្កូត​ថ្នាំ​រថយន្ត​បន្តិចបន្តួច​។ បន្ទាប់​ពី កើតហេតុ​ភាគី​ទាំង​២​បាន​ធ្វើ​ការសម្របសម្រួល​គ្នា​ហើយ​ក៏​ទាស់សំដី​គ្នា​មួយ​ប្រាវ​ធំ ភ្លាមៗ​សមត្ថកិច្ច មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍ ការដោះស្រាយ​ជាង​១​ម៉ោង​ទើប​សម្រេច​ដោយ​ភាគី​ខាង​រថយន្ត តាក់ស៊ី​ម៉ែត្រ​ព្រម​សង​សំណង​៣០​ដុល្លារ​ដល់​ភាគី​រថយន្ត​លុច​ស៊ី​ស​ដើម្បី​បញ្ចប់រឿង​៕​
2

4

មតិយោបល់