ព័ត៌មានជាតិ

ស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តវ៉ាជែងជ្រុលទៅបុកម៉ូតូ ស្លាប់មនុស្ស២នាក់ នៅខេត្តព្រះវិហារ

ព្រះវិហារ:នៅវេលាមោង ១និង៥នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ លើកត្រង់ចំណុច មុខផ្ទះ មាន ទីភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់មនុស្សប្រុស ២នាក់។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាក ToyotaTacoma ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ បាត់ដំបង 2A-8511 (ខូចខាតផ្នែកខាងមុខ) បើកបរដោយឈ្មោះ គីម ជូយ៉េ ភេទស្រីអាយុ ៥៦ ឆ្នាំ ជនជាតិកូរ៉េ មុខរបរ អង្គការ ហាឆាន់ខាំ បុកម៉ូតូម៉ាក ហងដាណៃហត ពណ៌ស្លែរ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-2240លេខមាស៊ីន 2108352 លេខតួដូចគ្នា បើកបរដោយឈ្មោះ ជា បូរឿន ភេទប្រុសអាយុ៤១ ឆ្នាំរស់នៅភូមិកោះកណ្តាល ឃុំកោះឧញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់) និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់)។ អ្នកបើកមូតូ ពាក់មួកសុវត្ថិភាពទាំង២ នាក់។

ក្រោយកើតហេតុ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយទ្បែកអ្នកបើករថយន្ត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែន។

មូលហេតុ៖ វ៉ាជែងរថយន្តយីឌុប ចូលផ្លូវរបស់ម៉ូតូ ហើយបុកចំពីមុខតែម្តង៕

មតិយោបល់