ព័ត៌មានជាតិ

ប្រពន្ធរត់ចោលគិតអ្វីមិនចេញផឹកតែស្រារហូតដេកគាំងបេះដូងស្លាប់

ភ្នំពេញ:បុរស ម្នាក់ជាកម្មក ចាក់លូ បានដេក ស្លាប់នៅក្នុងការដ្ឋានចាក់លូ សង្ស័យខ្យល់ គបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៩ខែ មករាឆ្នាំ២០២០ នៅចំណុចការដ្ឋានចាក់លូ ភូមិត្នោតជ្រុំ១ សង្កាត់បឹង២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឆៀង ផល្លា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាបុរសពោះម៉ាយ ស្នាក់ នៅក្នុងការដ្ឋាន កន្លែងកើតហេតុ មានកូន ប្រុសម្នាក់អាយុ១០ ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរង គ្រោះនិងកម្មកដែលធ្វើការជាមួយបានឲ្យ ដឹង ថា បុរសរងគ្រោះ ខានធ្វើការ២ទៅ៣ថ្ងៃ មកហើយដោយសង្ស័យមិនស្រួលខ្លួន។
ប្រភពដដែលបានបន្តថា បុរសរងគ្រោះជា មនុស្សចូលចិត្តផឹកស្រាជារាល់ថ្ងៃ ដោយ សារ ពិបាកចិត្តប្រពន្ធរត់ចោល លុះ ដល់ថ្ងៃ កើត ហេតុ វេលាម៉ោងប្រហែល៩ ព្រឹក ជន រងគ្រោះបានងើបឡើងសួរគេថា ម៉ោងប៉ុន្មានហើយនិងបានដើរសុំលុយគេ ទិញស្រាផឹកតែ គេមិនឲ្យរួចក៏បានដេក ទៅវិញ លុះ ដល់ម៉ោងកើតហេតុ កម្មកនៅក្នុង ការដ្ឋាន ដែលធ្វើការមួយគ្នាបានដើរទៅដាស់ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅ ហើយ បង្កឲ្យមានការភ្ញាក់ផ្អើល និងបាន រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ។
បន្ទាប់មកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោសលវិច្ឆយ បានសន្និដ្ឋាន ថា បុរសរងគ្រោះ ស្លាប់ដោយសារគាំង បេះដូង រួចបានធ្វើកំណត់ ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅ តម្កល់នៅវត្តសំបួរ មាសធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់