បរទេស៖ ផ្លូវភេទ គឺជាចំណែកមួយដ៏សំខាន់សម្រាប់ជីវិតរបស់គូស្នេហ៍គ្រប់រូប តែបើផ្លូវភេទខ្សោយ នោះសេក្តីសុខក្នុងពេលរាត្រីក៏មិនអាចឈានដល់ចំណុចកំពូលដែរ។ ទោះជាយ៉ាងណា
មានអាហារជាច្រើនដែលអាចលើកកម្ពស់មុខងារផ្លូវភេទរបស់បុរសឲ្យប្រើការបានយូរ ហើយក្នុងចំណោមសាច់ទាំងអស់នោះអាចផ្តល់នូវថាមពលភ្លាមៗតែម្តង។ តើសាច់ទាំងនោះមានអ្វីខ្លះទៅ?
សាច់លា
សាច់លាមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់ទាប។ បើតាមពេទ្យបុរាណបង្ហាញថា ការទទួលទានសាច់លា គឺល្អសម្រាប់ឈាម, ថ្លើម, តម្រងនោម និងប៊ូវកំលាំង។ ចំពោះបុរសដែលបានរបិភោគសាច់លាអាចកែប្រែស្ថានភាពថ្លើម, ឈឺខ្នង, ត្រងនោម, អស់កម្លាំង និងខ្សោយរឿងលើគ្រែ។
សាច់ព្រាប
ទាំងស៊ុត និងសាច់របស់សត្វស្លាប មានផ្ទុកសារធាតុអាហារូបត្ថម្ភដូចជា៖ ប្រូតេអ៊ីន, វីតាមីន, ជាតិដែក, ស័ង្កសី…
ប្រសិនបើអ្នកបរិភោគសាច់នេះ វាអាចជួយដល់ត្រងនោម និងធ្វើឲ្យអាអូនតូចខ្លាំងជាងមុន។
សាច់ក្រួច
សាច់ក្រួចមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ។ សាច់ និងស៊ុតរបស់វា មានផ្ទុកអាស៊ីតអាមីណូ និងអំបិលដែលចាំបាច់សម្រាប់រាងកាយ។ ជាពិសេសបុរសដែលទទួលទានសាច់ក្រួច និងជួយបង្កើនស្មារតី និងបង្កើនចំណង់ផ្លូវភេទ។
សាច់ពពែ
សាច់មួយប្រភេទនេះសម្បូរទៅដោយអ័រម៉ូនភេទ ដែលល្អបំផុតសម្រាប់ជំនួដល់ផ្លូវភេទ។ ដូច្នេះ សម្រាប់ប្រុសៗដែលខ្សោយ គួរតែឧស្សាហ៍ញ៉ាំឲ្យបានច្រើន។
សាច់ឆ្កែ
សាច់ឆ្កែ គឺជាម្ហូបដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សជាច្រើន។ សាច់ឆ្កែមានសារធាតុក្តៅ និងមានឥទ្ធិពលដល់តម្រងនោម, ជំរុញសមត្ថភាពមានកូន, ក្រពះ និងលំពែង។
ការបរិភោគសាច់ឆ្កែញឹកញាប់ក្នុងកំឡុងពេលរដូវរងារមិនត្រឹមតែជួយផ្តល់កម្តៅក្នុងរាងកាយប៉ុណ្ណោះតែ ថែមមានឥទ្ធិពលព្យាបាលជំងឺងាប់លិង្គ, ឆាប់ចេញទឹកកាមថែមទៀត៕
មតិយោបល់