កណ្តាលៈ កាលពីវេលាម៉ោង៤ និង ២០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ លើផ្លូវបេតុង ស្ថិតភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ។
ដំណើររឿង៖ នៅវេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AH-8503 បើកបរដោយឈ្មោះ អែម សោម ភេទប្រុស អាយុ ៧៤ ឆ្នាំ មុខរបរ គណៈកម្មការធិការវត្តទួលស្លែង ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើឡើងទួលផ្លោងទៅបុកដើមជ្រា បណ្ដាលឲ្យបាក់កស្លាប់មួយរំពេច។
គួរបញ្ជាក់ផងដែរថា៖ ជនងគ្រោះមិនដែលជិះម៉ូតូសោះ តែដោយសាកូនទើបទិញម៉ូតូថ្មី ហើយទុកចោល ក៏ចង់សាកជិះមើល៕
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងកត់កំណត់ហេតុ រួចប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់