ព័ត៌មានជាតិ

Update៖ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ក្រោមដើមឈើ

ភ្នំពេញ: បុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅដីវាលមួយកន្លែង ស្ថិតនៅ
ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ទៅឈរច្រូង ច្រាង ទាំងមិនហ៊ានចូលទៅក្បែរ កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។

បើតាមប្រជាពលរដ្ឋ អ្នកដែលធ្លាប់ឃើញ បុរសខាងលើមានអាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ៏ ច្រើនតែស្នាក់នៅ ក្បែរផ្លូវរថភ្លើង ម្តុំភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ហើយជារើយៗគាត់តែងតែ ចូលទៅរករើសអេតចាយ នៅចំណុចដីវាលើខាងលើ ។

ប្រជាពលរដ្ឋបន្តទៀតថា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ គេឃើញបុរសរូបនេះ ដើរតាមផ្លូវ ចូលទៅដីវាល ចំណុចកើតហេតុដែរ តែពុំមានអ្នកណាចាប់អារម្មណ៍ គ្រោះថា របររបស់គាត់ទៅហើយ រាល់ថ្ងៃ ដើររើសអេតចាយ និងដើររើសអុស លក់ ស្រាប់តែមកដល់ល្ងាចថ្ងៃដដែលនេះ មានប្រជាពលរដ្ឋ គាត់ដើរកាប់ដើមកន្ត្រាំងខេត្រ សម្រាប់ធ្វើជី ប្រទះឃើញ ស្រែកឆោឡោ ដល់អ្នកភូមិ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

ក្រោយពីប្រទះឃើញ បុរសខាងលើដេកស្លាប់ សមត្ថកិច្ច ចុះទៅ ហុំព័ទ្ធទីតាំង ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយប្រជាពលរដ្ឋវត្តមានចំណុចកើតហេតុ តែបានត្រឹមឈរមើលពីចម្ងាយមិនហ៊ានចូលក្បែរ ដើម្បីសុវត្តិភាពនិងរាយការទៅសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យជាក់ស្តែង៕

 

មតិយោបល់