ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជា ដាច់ហ្វ្រាំង បណ្ដាលឲ្យក្រទ្បាប់ របួសធ្ងន់មនុស្សម្នាក់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ១០កន្លះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចគីឡូម៉ែត្រ៦៨ ផ្លូវជាតិលេខ៧៦A ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយ រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជា បើកសុខៗ ជាន់ហ្វ្រាំងមិនស៊ី បណ្ដាលឲ្យក្រទ្បាប់ របួសធ្ងន់ម្នាក់ (ព្រូរថយន្ត) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ ដាច់ហ្វ្រាំង។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍៕

មតិយោបល់