ព័ត៌មានជាតិ

រន្ធត់ចិត្តកូនស្រែកហៅ ប៉ាក្រោកឡើងៗ! សន្តិសុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រឡប់មកពីការគេក្រុងតាខ្មៅ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២នាក់ពូក្មួយ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង តាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ គុន សុភ័ណ្ឌ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត (ក្មួយ) បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FD-6826 រួមដំណើរដោយឈ្មោះ ស្វាយ រិន ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៤៤ ផ្លូវលំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ពូ) ។ អ្នកទាំង២ជាសន្តិសុខយាមនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ត្រឡប់មកពីការគេនៅក្រុងតាខ្មៅ ទៅផ្ទះវិញមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំង២នាក់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង ប្រគល់វត្ថុតាងនិងសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់