ព័ត៌មានជាតិ

សូមបងប្អូនជួយសែរផង! ស៊ុន ខូចគុណភាព ត្រូវមន្រ្តីជំនាញធ្វើការកម្ទេចចោល

តាកែវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មន្ត្រីកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយមន្រ្តីជំនាញបានចុះត្រួតពិនិត្យមើលម្ហូបអាហារ និងភេជ្ជសៈកំពុងដាក់តាំងលក់មួយចំនួន នៅផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ទំនិញ ម្ហូបអាហារ ដែលត្រួតពិនិត្យរួមមាន៖ សណ្ដែកបណ្ដុះ សសៃគុយទាវ សសៃគុយទាវបាញ់កាញ់ ស្ករត្នោត អំបិល (មានសារធាតុអ៊ីយ៉ូត) ប្រហិតសាច់គោ សាច់បាតតេ ហ៊តដក បន្លែកកូរ សសៃពោត មឹក បង្គា ស្ករទឹកស៊ុន ហួលកាលបរិច្ឆេទ ១០ដប ត្រូវបានមន្រ្តីជំនាញរឹបអូសមកកម្ទេសចោល ៕

មតិយោបល់