ព័ត៌មានជាតិ

មន្ត្រីគយខេត្តកំពង់ចាមមា្នក់ ញ៉ាមម្ហូបក្រៅនៅសណ្ឋាគារសុវណ្ណបុរីថ្មី ក្រុងភ្នំពេញ

ភ្នំពេញ:បុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីគយនៅខេត្តកំពង់ចាម ត្រូវបានភរិយារបស់ខ្លួនតាមដានមកដល់ទីក្រុង និងដកយករថយន្ត កាបូបលុយ ទូរស័ព្ទ នៅសណ្ឋាគារសុវណ្ណបុរីថ្មី ខាងក្រោយបុរីកីឡា ស្ថិតនៅផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីម៉ោង៩ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។

បើទោះជាភរិយាបានដឹងថា លោកប្ដីគយរបស់ខ្លួន នាំស្រីស្នេហ៍ មកកាន់សណ្ឋាគារនេះក៏ដោយ តែភរិយាមិនបានទៅទាន់ក្នុងបន្ទប់ជាក់ស្តែងនោះឡើយ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារ មិនឲ្យបញ្ហាប្រទូស្តរាយកើតឡើង ទើបខាងសណ្ឋាគារបានសម្របសម្រួលភាគីខាងប្ដី ប្រើមធ្យោបាយរំដោះស្រីស្នេហ៍ ចេញពីកំដៅភ្លើងរបស់ប្រពន្ធ ទើបមិនមានបញ្ហាកើតឡើង។

ស្ត្រីជាភរិយា សុំមិនបញ្ចេញឈ្មោះប្តីគយ និងសាម៉ីខ្លួន បានប្រាប់ថា គាត់មានកូនប្រុសស្រីចំនួន២នាក់ និងមានបញ្ហា ឲ្យលោកប្តីគយ ធ្វើកិច្ចសន្យាបញ្ឈប់ទាក់ទងស្រីញី៤ ទៅ៥ដងហើយ តែហាក់ដូចមិនភ័យខ្លាចបាត់បង់សេចក្តីសុខក្នុងគ្រួសារ និងកិត្តិយសដែលខ្លួនជាមន្ត្រីផងនោះ។

អ្នកយាមមើលរថយន្ត និងម៉ូតូឌុបបានប្រាប់ថា លោកប្តីគយទុកសណ្ឋាគារនេះ ដូចជាផ្ទះអញ្ចឹង ឧស្សាហ៍នាំស្រីស្នេហ៍ ដែលចាស់ជាងប្រពន្ធ មករកសេចក្តីសុខខាងក្រៅ ឡើងក្លាយជាម៉ូយប្រចាំទៅហើយ ទើបភរិយាមកស្នាក់នៅក្បែរបន្ទប់ទៀតតាំងពីយប់ម្ស៊ិលមិញម៉្លេះ។

ក្រោយមកប្ដីគយកំហូច ដែលជាអតីតបម្រើការងារ នៅក្រុងបាវិត ហើយបច្ចុប្បន្នជាមន្ត្រីគយ នៅខេត្តកំពង់ចាម ត្រូវភរិយាតាមទាន់ជាន់កែង ក៏បានដកយករថយន្តឡិចស៊ីស៤៥០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-8886 កាបូបលុយ និងទូរស័ព្ទ ហើយតម្រូវឲ្យប្ដីត្រឡប់ ទៅធ្វើការវិញ និងបញ្ឈប់អំពើឆក់កន្តៀត ភ្លក់ម្ហូបក្រៅផ្ទះនេះ។

ចំណែកលោកប្តីគយរូបនេះ ហាក់ដូចជាទទួលនូវកំហុស មិនហ៊ានតវ៉ា អ្វីទេគឺយកតែការបូប ធ្វើការរួចឡើងជិះរ៉ឺម៉កកង់បី យ៉ាងកំសត់ចេញពីសណ្ឋាគារសូម្បីតែពាក្យលាមួយម៉ាត់ ក៏មិននិយាយដែរ៕

photo_2016-05-23_15-10-21 photo_2016-05-23_15-10-22 photo_2016-05-23_15-10-24 photo_2016-05-23_15-10-25 photo_2016-05-23_15-10-26 photo_2016-05-23_15-10-28 photo_2016-05-23_15-10-29 photo_2016-05-23_15-10-30 photo_2016-05-23_15-10-31 (2) photo_2016-05-23_15-10-31 photo_2016-05-23_15-10-32 (2) photo_2016-05-23_15-10-32

មតិយោបល់