ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីបើកគោយន្តថយចូលផ្ទះ កៀបកជាប់ជាមួយដើមដូង

កំពត: វេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីបើកគោយន្តថយចូលផ្ទះកៀបកជាប់ជាមួយដើមដូង បណ្តាលឲ្យស្លាប់ ពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរជយ័ ស្ថិតស្រុកអង្គជ័យ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ប៉ែន វង់ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរម្កាក់ា ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់