ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកទ្រូងផ្លូវ បណ្ដាលឲ្យបោកផ្ទប់ សន្លប់ស្តូក

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បាក់ធ្មេញអស់៣ បែកមាត់សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ បុកផ្ទប់នឹងទ្រូងផ្លូវ ដោយខ្លួនឯង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ មុខវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ បើមើលតាមកាតការងារ មានឈ្មោះ មាន ម៉េត ភេទប្រុស។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1B-6859 ក្នុងសភាពស្រវឹងស្រា មានសាច់ក្លែម ផ្លែស្វាយមួយស្បោង បើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានគេចពីរថយន្ត ជ្រុលទៅបុកទ្រូងផ្លូវ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសសន្លប់ឈឹង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣៕

មតិយោបល់