ព័ត៌មានជាតិ

កម្លាំងជំនាញ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ២០នាក់ នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោកតូចឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០នាក់ ស្រី០១នាក់រួមមាន៖
១-ឈ្មោះ មាន វាសនា ភេទប្រុស ឣាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់)។
២-ឈ្មោះ ឡឹង ឡន ហៅមិច ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣-ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤-ឈ្មោះ ហេង ចាន់ទិ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៥-ឈ្មោះ រីម វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត៖
៦-ឈ្មោះ ឡឹម រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់)។

ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ពេលនោះសមត្ថកិច្ចបន្តធ្វើការឃាត់ខ្លួនបានចំនួន ០៩នាក់ទៀត៖
៧-ឈ្មោះ ជ្រឹង ជ្រុត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៨-ឈ្មោះ ផាត រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៩-ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១០-ឈ្មោះ ញ៉ ញឹម ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១១-ឈ្មោះ យ៉ាង លីថុង ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១២.ឈ្មោះ ខាត់ ធី ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៣-ឈ្មោះ អឿន អេ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៤.ឈ្មោះ យ៉ូន យីម ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៥-ឈ្មោះ ផាត លីន ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត៖
១៦-ឈ្មោះ ធីម ចាន់នី ហៅណយ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់)។
១៧-ឈ្មោះ សុខ សាវ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិតាបែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៣កញ្ចប់)។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថាថ្នាំញៀនដែលខ្លួនយកមកលក់នេះគឺខ្លួនបានទិញពីឈ្មោះប៊ុនប៉ិចភេទប្រុសអាយុ២១ឆ្នាំជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិជើងព្រៃឃុំជើងព្រៃស្រុកបាធាយខេត្តកំពង់ចាមដែលកំពុងតែនៅផ្ទះរបស់គាត់។ភ្លាមនោះសមត្ថកិច្ចបានបន្តទៅដល់ចំណុចខាងលើនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត៖
១៨-ឈ្មោះ ប៊ុន ប៉ិច ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
១៩-ឈ្មោះ ប៊ុន សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
២០-ឈ្មោះ ប៊ុន សុផាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់,ទូរស័ព្ទដៃចំនួន ១៧គ្រឿង,និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់