តាកែវៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នៅវេលាម៉ោង៤និង៣០នាទីជនសង្ស័យឈ្មោះ គន ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពោធ៏ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ មានមុខរបរកសិករ បានមកពីផឹកស្រាក្នុងភូមិជិះម៉ូតូចូលដល់ផ្ទះម្តាយបានស្តីបន្តោស ក៏ជិះម៉ូតូចេញវិញតាមផ្លូវក្នុងភូមិបានបន្តិចម៉ូតូជនសង្ស័យក៏ដួលនៅក្បែរផ្ទះជនរងគ្រោះឈ្មោះបុ៑ន សល់ ភេទប្រុស អាយុ៣០ឆ្នាំ ពេលនោះ ឈ្មោះបុ៑ន សល់ កំពុងផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងផ្ទះរបស់គេជាមួយជនរងគ្រោះឈ្មោះសាន ដា ភេទប្រុសអាយុ៣៥ឆ្នាំ មានមុខរបរកសិករនឹងឈ្មោះឈឹម ឆេង ភេទប្រុសអាយុ៤១ឆ្នាំមានមុខរបរកសិករ រស់នៅផ្ទះជិតគ្នាជាមួយជនសង្ស័យ។ដោយខឹងអ្នកទាំងបីនាក់សើចរឿងដួលម៉ូតូជនសង្ស័យបានចូលទៅក្រោមផ្ទះរបស់ឈ្មោះជីម ភេទស្រីដែលនៅក្បែនោះយកបានកាំបិតផ្គាក់១មកកាប់ជនរងគ្រោះឈ្មោះបុ៑ន សល់នឹងឈ្មោះសាន ដា ដែលកំពុងផឹកស៊ី បណ្តាលអោយឈ្មោះបុ៑ន សល់ មានរបួសស្នាម០១ កន្លែងត្រង់កំភួនដៃឆ្វេងនឹងឈ្មោះសាន ដា មានរបួសស្នាម០១កន្លែងក្រោយកញ្ចឹងកផ្នែកខាងឆ្វេង។
ក្រោយពេលកើតហេតុនៅវេលាម៉ោង៧និង០០នាទីផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យនឹងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងនៅរសៀលថ្ងៃទី២០ខែឆ្នាំដដែលជំនាញបានបញ្ជូនជនសង្ស័យនឹងវត្ថុតាងមកដល់ការិយាល័យជំនាញរួចហើយ៕
មតិយោបល់