ព័ត៌មានជាតិ

ក្មេងប្រុសសិស្សសាលា អាយុ ៩ឆ្នាំម្នាក់ ជិះម៉ូតូបុកជាមួយ ម៉ូតូកង់បីតាអាចារ្យរ៉ៃបច្ច័យ បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បី ស្ថិតតាមបណ្ដោយផ្លូវលេខ១២៩អឺ ត្រង់ចំណុចកែងចូលវត្តរលួស ភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

អ្នកបើកបរឈ្មោះ ឡុង ចាន់រឿន ភេទប្រុស អាយុ ៩ឆ្នាំ (រងរបួសធ្ងន់) មុខរបរសិស្ស រស់នៅភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ បើកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ផ្លាកលេខ តាកែវ 1B-3314 លេខម៉ាស៊ីន ៨២៤៦៩៧០ ។
ម៉ូតូកង់បីអ្នកបើកបរឈ្មោះ ហុង បុល ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិកណ្ដាល ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូរ៉ឺម៉ក ពណ៌ក្រហម គ្មានផ្លាកលេខ លេខតួគ្មាន លេខម៉ាស៊ីនគ្មាន។ អ្នករួមដំណើរជាមួយ ៣នាក់ ១/ឈ្មោះ វណ្ណ វ៉ឹម ភេទប្រុស អាយុ ៦៧ឆ្នាំ ។ ២/ឈ្មោះ​ គុយ សារិន ភេទប្រុស អាយុ ៦០ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយអ្នកបើកបរ (តាអាចារ្យរ៉ៃបច្ច័យ)។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែករងរបួស ត្រូវបានបញ្ជុនទៅសម្រាកព្យាបាលនៅមន្ទីរ៕

មតិយោបល់