យោងតាមមន្ត្រីប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹកថា ប្រទេស អាហ្រ្វិក ត្រូវការវ៉ាក់សាំង COVID-19 Oxford-AstraZeneca យ៉ាងតិចចំនួន ២០លានដូស ក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ ដើម្បីអាចអោយទ្វីបនេះផ្តល់ការចាក់វ៉ាក់សាំងលើកទី២ ដល់ប្រជាជនដែលបានទទួលវ៉ាក់សាំងដំបូង។
លោក Matshidiso Moeti នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បាននិយាយក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភព លោក ប្រចាំទ្វីបអាហ្វ្រិកនៅទីក្រុង Brazzaville សាធារណរដ្ឋកុងហ្គោថា ទ្វីបនេះត្រូវការដូសវ៉ាក់សាំងបន្ថែម ដែលជាបញ្ហាបន្ទាន់ក្នុងពេលមានការផ្គត់ផ្គង់ដែលបានបង្អាក់ដល់គោលដៅចាក់វ៉ាក់សាំងលើក្រុមដែលមាន ហានិភ័យខ្ពស់។
លោក Moeti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលដែលការផ្គត់ផ្គង់ ខ្វះខាតការចែកដូសវ៉ាក់សាំង គឺជាដំណោះស្រាយបន្ទាន់ និងចាំបាច់ក្នុងរយៈពេលខ្លី ដើម្បីធានាថាជនជាតិអាហ្វ្រិកដែលមាន ហានិភ័យខ្ពស់បំផុត នៃ COVID-19 ទទួលបានការការពារជាចាំបាច់។
មតិយោបល់