ព័ត៌មានជាតិ

កម្មករ កម្មការនី រោងចក្រ វូណាមី បានដួលសន្លប់ជិត ៤០នាក់ នៅស្រុកបាទី

តាកែវៈ (ព័ត៌មានបឋម) យោងតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទីបានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីព្រឹក កម្មករ កម្មការនី នៅរោងចក្រ វូណាមី ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទី បានដួលសន្លប់ចំនួន ៣៧នាក់ ចំពោះការដួលសន្លប់នេះ អាជ្ញាធរមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ។

បច្ចុប្បន្នក្រុមកម្មករ កម្មការនី ដែលដួលសន្លប់ ត្រូវបានអាជ្ញាធរស្រុកបាទី ដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕

មតិយោបល់