ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន នៅដូនពេញ

ភ្នំពេញ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី កម្លាំងអធិការដ្ឋានខណ្ឌដូនពេញ និងប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខេម រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។

វត្ថុតាងចាប់យករួមមាន
១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១២កញ្ចប់ (១១កញ្ចប់តូច និង០១កញ្ចប់ធំ)។
២/កូនថង់កំណាត់ ពណ៌ស លាយពណ៌ប្រផេះមួយ សម្រាប់ច្រកគ្រឿងញៀន។

កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងសួរចម្លើយបន្តស្រាវជ្រាវ រកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់