ព័ត៌មានជាតិ

គូស្នេហ៍ ១ គូ យក​ទីសាធារណៈ​ក្រេប​ទឹកឃ្មុំ ដេក​គុក ៣០ ថ្ងៃ​

​ខណៈ​ដែល​អាពាហ៍ពិពាហ៍​បានបញ្ចប់ ប៉ុន្មាន​ម៉ោង គូស្នេហ៍ ១ គូ ឈ្មោះ Saint Ramirez អាយុ ២៣ ឆ្នាំ និង Miaya Smith អាយុ ៣១ ឆ្នាំ បាន​យក​សួន​ឧទ្យាន ធ្វើជា​កន្លែង​សម្រាប់​រាត្រី​ក្រេបទឹក​ឃ្មុំ​បន្ទាប់ពី​រៀបការ ព្រោះតែ​រំភើប និង​ប្រញាប់​ឡើង​ឋានសួគ៌ ហើយ ត្រូវ​ស្រា​តិចៗ​ផង គូស្នេហ៍​នេះ​ក៏​បាន​យក​ឧទ្យាន សាធារណៈ ធ្វើ​ជា​ខ្នើយ កើយ​កំដរ​រាត្រី​ដំបូង​របស់​ខ្លួន ក៏​ត្រូវបាន​គេ​ចាប់​បញ្ចូល​ទៅ​ដេក​ក្នុង​គុក ។​
Sex on Public
​។​ហេតុការណ៍​នេះ មន្ត្រីប៉ូលិស តំបន់ Nebraska សហរដ្ឋអាមេរិក ក៏​បញ្ជា​ឲ្យ​គូស្នេហ៍​នេះ​បញ្ឈប់​ការ​រួមភេទ ដែល​បង្ហាញ​អាកប្បកិរិយា​ដ៏​ស្មោកគ្រោក នៅតាម​ទីសាធារណៈ និង​បញ្ជូន​ឲ្យទៅ​ដេក​គុក​ក្នុងរយៈពេល ៣០ ថ្ងៃ​។ សម្រាប់​រាត្រី ក្រេប​ទឹកឃ្មុំ ក្លាយ​ជា​រាត្រី​ក្រេប​ទឹកខ្មេះ និង​ជា​អនុស្សាវរីយ៍​ដ៏​មានន័យ មិនអាច​បំភ្លេច​បានរ​បស់​គូស្នេហ៍​នេះ ៕​

មតិយោបល់