ព័ត៌មានជាតិ

ប្រេស៊ីលរកឃើញអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ លើស ៤,០០០នាក់

 

(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារ COVID-19 លើស៤,០០០នាក់ ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះដែលជា តួលេខអ្នកស្លាប់ច្រើនបំផុតជាលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីការផ្ទុះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ។

បើតាមក្រសួងសុខាភិបាលប្រេស៊ីល ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ចំនួន ៤,២១១នាក់បានស្លាប់ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់៣៣៧,៣៦៤នាក់។ ក្នុង រយ:ពេលដូចគ្នា អ្នកឆ្លងថ្មីចំនួន ៨២,៨៦៩នាក់ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ១៣,១០៦,០៥៨នាក់ ខណ:១១,៥៥៨,៧៨៤នាក់ជាសះស្បើយ ឡើងវិញ៕

Reuters៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

មតិយោបល់