ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះសហគ្រាសការពារជាតិអ៊ុយក្រែន ស្លាប់និងរបួស ៥នាក់

អ៊ុយក្រែន: ការិយាល័យព្រះរាជអាជ្ញាយោធាប្រចាំតំបន់បានឱ្យ​ដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថាយ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់បានស្លាប់និងពីរនាក់​ទៀត​រងរបួស​​ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍ផ្ទុះនៅឯសហគ្រាសការពារជាតិ នៅភាគខាងជើង​ក្នុង​តំបន់ Sumy របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៦នេះ។

សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅប្រហែលម៉ោង ៤និង​៣០​នាទីរសៀល ត្រូវម៉ោងក្នុងស្រុក នៅឯស្ថានីយធ្វើតេស្តលេខ២​នៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្ររដ្ឋ​ផលិត​ផលគីមី (SSRICP) ដែលជាសាខាខាងវិទ្យាសាស្រ្តបស់ក្រុមហ៊ុនការពារជាតិ Ukroboronprom របស់រដ្ឋអ៊ុយក្រែន។ ហើយប៉ូលិសក្នុងតំបន់និងការិយាល័យរបស់ព្រះរាជអាជ្ញា បានបើកការស៊ើបអង្កេត​គ្រោះថ្នាក់នេះ ផងដែរ។

បើយោងតាមព័ត៌មានបឋមបានឲ្យដឹងថា មូលហេតុនៃការផ្ទុះនេះ បានកើតឡើងក្នុងអំឡុងពេលប្រតិបត្ដិការ​មួយ​ ដើម្បី​តំឡើងគ្រាប់បែកនិងគ្រឿងរំសេវមិនមានការប្រុងប្រយ័ត្ន ដែលគេបាននាំយកទៅធ្វើតេស្ត​សាក​ល្បង​សម្រាប់ស្ថានីយ៍ប្រើប្រាស់។

សូមបញ្ជាក់ថា បើយោងតាមក្រុមហ៊ុនការពារជាតិ Ukroboronprom វិទ្យាស្ថានវិទ្យាសាស្ត្រគីមី SSRICP បានរួមគ្នានៅក្នុងការបង្កើតនិងការអភិវឌ្ឍគ្រឿងរំសេវ, ការអភិវឌ្ឍរូបមន្តបច្ចេកវិទ្យានិងសម្ភារៈ​សម្រាប់​ការ​ផលិតគ្រឿងផ្ទុះនៅក្នុងឧស្សាហកម្មនេះ, ការអភិវឌ្ឍបច្ចេកវិទ្យានៃគ្រាប់រំសេវ និង​គ្រឿងបន្លាស់យុទ្ធភណ្ឌ​ជាដើម៕

Ukroboronprom in Ukrainian

មតិយោបល់