ព័ត៌មានជាតិ

Update៖ ទឹកចិត្តម្ដាយ! ស្ត្រីចំណាស់ម្នាក់ឃើញកូនដេកលើផ្លូវដែក ស្របពេលរថភ្លើងមករត់ទៅទាញចេញ ត្រូវរថភ្លើងបុកស្លាប់ខ្លួនឯង ទាល់តែព្រឹកទើបមានអ្នកដឹង

ភ្នំពេញ: កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លើផ្លូវដែក ស្ថិតភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីស្ត្រី២នាក់ម្ដាយកូនត្រូវរថភ្លើងបើកបុក បណ្ដាលឲ្យម្ដាយស្លាប់នឹងកន្លែងកើតហេតុ។

សពជនរងគ្រោះឈ្មោះជ័យ អឿន ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរ ដើរបេះបន្លែលក់ (ស្លាប់) ។ ចំណែកកូនប្រុស ឈ្មោះ ប៉ិច សំណាង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសធ្ងន់)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រាហើយឈ្មោះប្រកែកជាមួយម្ដាយ បន្ទាប់មកក៏ទៅដេកលេងលើផ្លូវដែក ដោយគ្មានអ្នកណាចាប់អារម្មណ៍ ព្រោះជាទម្លាប់គាត់ទៅហើយ លុះដល់វេលាកើតហេតុ មានរថភ្លើង១ខ្សែដឹកទំនិញ បើកចេញពីក្រុងភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ម្ដាយឃើញរត់ទៅដាស់ទាញចេញ ត្រូវបានរថភ្លើងបើកបុកស្លាប់ម្ដាយ ចំណែកកូនផ្លោងខ្ទាតចេញសន្លប់ស្ដូក រហូតដល់ព្រឹកទើបមានគេដឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់