ព័ត៌មានជាតិ

អាសូរណាស់! រថយន្តមិនចាំម៉ាក បើកបុកអ្នកថ្មើរជើង ស្លាប់មួយរំពេច

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង១៥នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧៧-១៧៨ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្ដាលឱ្យស្លាប់បុរសម្នាក់។

ជនរងគ្រោះឈ្មោះ ម៉ឹល ម៉េន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែ (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែករថយន្ត និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយបង្ក បានបើកគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។

មូលហេតុ៖ បង្កឡើងដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់