ព័ត៌មានជាតិ

Update៖ សូមបងប្អូនប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើង តាមបណ្តោយផ្លូវលេខ១ ត្រង់ចំណុចផ្ទះJ៩ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ព្រហ្ម លក្ខិណា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ប្រភេទសំណង់៖ ផ្ទះថ្មប្រក់ស័ង្កសីទំហំ ៤ម៉ែត្រx៨ម៉ែត្រ។

សម្ភារ:ខូចខាត៖ គ្រែមួយនិងសំភារះមួយចំនួន ពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ក្នុងករណីនេះប្រើប្រាស់រថយន្ត
-ការិយាល័យអគ្គិភ័យចំនួន ២គ្រឿង អស់ទឹកចំនួន ០៣ ឡានស្មើនឹង ៨ម៉ែត្រគូប។
-សាលាខណ្ឌឬស្សីកែវ១គ្រឿង ពុំបានប្រើប្រាសទឹកទេ។ពន្លត់ចប់នៅវេលាម៉ោង ៨ និង ៥៥នាទីថ្ងៃដដែល៕

មតិយោបល់