ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី នៅចំណុចបណ្តោយផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទស្រី អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ០១ គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ដោយបានកាន់ទូរស័ព្ទដៃ០១ គ្រឿងម៉ាក អូប៉ូ និយាយតាមផ្លូវ ក្នុងពេលនោះជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ភេទប្រុស អាយុ ២០ ឆ្នាំ ជិះម៉ូតូ០១ គ្រឿងម៉ាក ស្ទេប ពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ធំ ១A-០៤៥០ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោឡើង ជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល បានបោះទូរស័ព្ទដៃរបស់ជនរងគ្រោះ ដែលបឆក់បានចោលទៅលើផ្លូវ ហើយក៏ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដេញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះបានរើសយកទូរស័ព្ទដៃវិញ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់ មិនឃើញមកដាក់ពាក្យបណ្ដឹងនៅ ស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ នោះទេ ។

១-ជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ពុំបានមកដាក់ពាក្យបណ្តឹងនោះទេ ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក ស្ទេប ពណ៌ ក្រហម ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ កំពង់ធំ ១A-០៤៥០ ម៉ាស៊ីនលេខ=៥៥០៦៥៧, ដែកចុងស្រួចចំនួន ០២,សោទីបលេខ៨ចំនួន ០១, ទុលឡឺវីសចំនួន០១,ដង្កាប់ចំនួន០១ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់