ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូមួយគ្រឿង ត្រូវបានគេយកទៅទុកចោលចំណុចក្បាលស្ពានព្រលឹត

បន្ទាយមានជ័យ: នៅវេលាម៉ោង៧និង៤៨នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូ១គ្រឿងម៉ាកវេវ អាហ្វា សេរី២០១២ ពណ៌ក្រហមលាយទឹកប្រាក់ ស្លាកលេខ 1H-4602 បន្ទាយមានជ័យ លេខតួ H2.08E. 0838264 ដែលគេយកទៅទុកចោលនៅចំណុចក្បាលស្ពានព្រលឹត ស្ថិតក្នុងភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ យកមករក្សាទុកនៅស្នាក់ការសន្តិសុខ666ភ្នំលៀប។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនដំណឹងថា បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដូចភិនភាគ​ខាងលើនេះ សូមទាក់ទងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាមលេខទូរស័ព្ទ 012838672៕

photo_2016-07-29_10-59-04

photo_2016-07-29_10-59-05

photo_2016-07-29_10-59-08

photo_2016-07-29_10-59-09

មតិយោបល់