កំពង់ធំៈ កាលពីវេលាម៉ោង ២ និង ៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីហិង្សារវាងពូក្មួយក្នុងវង់ផឹកស៊ី បណ្ដាលឲ្យរបួសធ្ងន់ម្នាក់។
ជនរងគ្រោះឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ (ក្មួយ របួសធ្ងន់)។
ជនសង្ស័យឈ្មោះ ធន់ សុភ័ក្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ (ពូ)។
ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះអង្គុយផឹកស្រាជាមួយគ្នា លុះដល់ស្រវឹងរៀងខ្លួនក៏កើតមានទំនាស់ពាក្យសម្ដីគ្នា បន្ទាប់មកជនសង្ស័យបានដើរចេញតែត្រូវជនរងគ្រោះយកដំបងវាយទៅលើជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងរត់ទៅយកកាំបិតដេញកាប់ជនរងគ្រោះ ខណៈនោះជនរងគ្រោះរត់ឡើងទៅលើផ្ទះតែត្រូវជនសង្ស័យកាប់ចំជើងខាងឆ្វេង បណ្ដាលឲ្យរបួសធ្ងន់សន្លប់ស្ដូក។ បន្តិចក្រោយមកក្មួយជនរងគ្រោះឡើងទៅលើផ្ទះឃើញជនរងគ្រោះហូរឈាមជោគខ្លួនក៏រាយការណ៍ជូនសមត្ថកិច្ច និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការឃាត់ខ្លួនជនសង្ស័យ ធ្វើការសាកសួរនិងកត់កំណត់ហេតុ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់