ព័ត៌មានជាតិ

ទម្លាប់​អាក្រក់​ក្នុង​ការ​ចម្អិន​អាហារ​អាច​គំរាម​កំហែង​ដល់​សុខ​ភាព​របស់​អ្នក

សុវត្ថិ​ភាព​ម្ហូប​អាហារ​គឺ​ជា​រឿង​មួយ​ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ពាក់​ព័ន្ធ​ដល់​សុខ​ភាព​របស់​ក្រុម​គ្រួសារ​អ្នក​ទាំង​មូល។ ការ​ធ្វេស​ប្រហែល​ដោយ​មិន​បាន​ធ្វើ​អនាម័យ​ផ្ទះ​បាយ និង​សំភារៈ​ឲ្យ​បាន​ត្រឹម​ត្រូវ​អាចមាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរដល់​សុខ​ភាព។

មិនបានលាងដៃ
ការ​លាង​ដៃ​គឺ​ជា​គោលការណ៍​យ៉ាង​សំខាន់​ណាស់ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​ម្ហូប​អាហារ។ ការ​ភ្លេច ឬខ្ជិល​លាង​ដៃរបស់​អ្នក នៅ​ពេល​ដែល​ចូល​ផ្ទះ​បាយ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ក្រុម​គ្រួសារ​ទាំង​មូល ប្រសិន​បើ​អ្នក​យក​ដៃ​កខ្វក់​ទៅ​ប៉ះ​ពាល់​ឧបករណ៍​ផ្សេង។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ឆ្លង​ចូល​ទៅ​ក្នុង​ម្ហូប​អាហារ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​នៅ​ពេល​ដែល​អ្នក​បរិភោគ។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​លាង​ដៃ​ជា​មួយ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​មុន​ពេល​យក​ដៃ​ទៅ​ប៉ះ​ពាល់ បន្លែ ឬសាច់​នៅ​ពេល​ធ្វើ​ម្ហូប។

អាវសម្រាប់ពាក់ធ្វើម្ហូបមានភាពកខ្វក់
ប្រហែល​ជា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អាវ​សម្រាប់​ពាក់​នៅ​ពេល​ចូល​ផ្ទះ​បាយ​នោះ​ទេ។ ការ​ពាក់​អាវ​ដែល​មិន​ស្អាត​ធ្វើ​ឲ្យ​ធូលី ឬ​បាក់​តេរី​បើង​ចូល​ទៅ​ក្នង​ម្ហូប​អាហារ ដែល​វា​អាច​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​រោគ​ផ្សេងៗ។ នេះ​គឺ​ជា​ហេតុ​ផល​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​របស់​អ្នក។

មិនបានលាងសម្អាតជ្រុញ ឬកាំបិត
ជាធម្មតាយើងតែងតែទម្លាប់ប្រើប្រាស់ជ្រុញ ឬកាំ​បិត ដោយ​មិន​បាន​សម្អាត​ជា​មុន។ ទិដ្ឋភាព​នេះ​គឺ​ប៉ះពាល់សុខ​ភាពទាំង​ស្រុង​ដោយ​សារ​តែ​ធាតុ​កខ្វក់​នៃ​បាត់​តេរី, ផ្សិត… ជា​ពិសេស​នៅ​ពេល​ដែល​អាកាស​ធាតុ​សើម។ ដូច្នេះ​ដើម្បី​ធានា​បាន​នូវ​សុវ​ត្ថិភាព អ្នក​ត្រូវ​សម្អាត​សំភារៈ​នៅ​ក្នុង​ផ្ទះ​បាយ​ឲ្យ​បាន​ស្អាត មុន​នឹង​ប្រើ​ប្រាស់។

អាហារឆៅ និងឆ្អិនចែកមិនដាច់ពីគ្នា
នៅពេលដែលអ្នកប្រើឧបករណ៍ដួសម្ហូបលាយឡំគ្នា វា​នឹង​ធ្វើ​ឲ្យ​មេរោគ​ដែល​នៅ​ជាប់​នឹង​ម្ហូប​ឆៅ​ឆ្លង​ចូល​ទៅ​ម្ហូប​ដែល​ឆ្អិន​ហើយ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​លោក​អ្នក​ឈឺពោះ ជំងឺ​រាគ​រួស… ជាង​នេះ​ទៅ​ទៀត​អាច​ធ្វើឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នៃការ​លាក​ក្រពះ ឬពោះ​វៀន។

ផ្ទះបាយមានភាពកខ្វក់
ផ្ទះបាយដែលកខ្វក់អាចធ្វើឲ្យម្ហូអាហាររបស់លោកអ្នកគ្មានអនាម័យ បើ​ទោះ​ជា​អ្នក​ចម្អិន​បាន​ល្អយ៉ាង​ណា​ក៏​ដោយ។ ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​អនាម័យ​ផ្ទះ​បាយ​ឲ្យ​បាន​ស្អាត​ដើម្បី​ធានា​សុវត្ថិ​ភាព ជា​ពិសេស​ត្រូវ​សម្អាត​ឧបករណ៍​ទាំង​អស់ បន្ទាប់​ពី​ចម្អិន​អាហារ​រួច៕
13971049311

មតិយោបល់