ព័ត៌មានជាតិ

Update៖ មន្ត្រីយោធា នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ សង្ស័យស្រវឹងស្រាបុករះ បណ្ដាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន៤នាក់ សមត្ថកិច្ចនាំទៅវាស់ជាតិអាកុល

កំពង់ឆ្នាំងៈ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៧-៨៨ ត្រង់ចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រវាងរថយន្តនិងម៉ូតូ៣គ្រឿង កង់១គ្រឿង ទិសដៅខ្វែងគ្នា។

ដំណើររឿង៖មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌ស្លែ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-7436 បើកបរដោយឈ្មោះ ហាយ លីហួត មុខរបរ អនុសេនីយ៍ឯក នៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ទិសពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើជាន់ហ្វ្រាំងក៏រេចង្កូតទៅបុកម៉ូតូ៣គ្រឿង និងកង់១គ្រឿងដែលបម្រុងនឹងឆ្លងកាត់ផ្លូវបណ្ដាលឲ្យរបួសមនុស្សចំនួន ៤នាក់ ក្នុងនោះស្ត្រីម្នាក់របួសធ្ងន់ ។

រងការខូចខាត៖
– ខូចម៉ូតូ ៣គ្រឿង
– កង់ ១គ្រឿង
– រថយន្ត ១គ្រឿង
– បង្គោលភ្លើង ១ដើមខូចកំពិត និងធ្លាក់អំពូលបែកចំនួន ១ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងឃាត់ខ្លួនជនបង្ករួមទាំងវត្ថុតាង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់