ព័ត៌មានជាតិ

តាមពិតជនសង្ស័យបាញ់សម្លាប់ DJ ក្លឹបកម្សាន្តហេបភីណេស ជាមន្ត្រីអាវុធហត្ថពាក់ស័ក្ដិ៤ កំពុងរត់គេចខ្លួនពីសមត្ថកិច្ច

ភ្នំពេញ: សមត្ថកិច្ចចេញដីកាឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមន្ត្រីកងរាជអាវុធហត្ថ បាញ់សម្លាប់ DJ ក្លឹបកម្សាន្តភោជនីយដ្ឋានហេបភីណេស ត្រង់ចំណុចផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ស្ថិតភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ ២៧ ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថ ពាក់ស័ក្កិ៤។

សូមបញ្ជាក់ករណីខាងលើនេះ រយ:ពេល១៤ថ្ងៃហើយនៅមិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ ពលរដ្ឋកំពុងរង់ចាំអន្ទះសារថាចាប់ជនសង្ស័យបាននៅពេលណាទៅ ហើយក៏ជារឿងកក្រោកពេញបណ្ដាញសង្គមហ្វេសបុកដែរ៕

មតិយោបល់