ព័ត៌មានជាតិ

ប្រជាពលរដ្ឋ កំពុងប្រឈមបញ្ហាខ្វះខាតទឹក នៅតំបន់មួយចំនួន​ ក្នុងខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩នេះ ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវិរៈសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងនគរបាលចូលរួមសហការ ជាមួយសមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានក្នុងស្រុកនាំយក មធ្យោបាយរថយន្តដឹកទឹកចែក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ:ដែលពួកគាត់ រស់នៅឆ្ងាយពីប្រភពទឹក នឹងកំពុងប្រឈមក្នុងការខ្វះ ខាតទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ៕

មតិយោបល់