ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញ ទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបាន ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់