ព័ត៌មានជាតិ

បុរសម្នាក់ប្រហែលស្រវឹងស្រាជិះម៉ូតូទៅបុករថយន្តកំពុងឆេះបណ្ដាលឲ្យរបួសធ្ងន់

ពោធិ៍សាត់: កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ជិះម៉ូតូទៅបុករថយន្ត កំពុងឆេះនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិដើមរកា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបាកាន។

ជនរងគ្រោះឈ្មោះ ស្វា រ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តម៉ាកតូរីសពណ៌ស្លែ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើរថយន្តបានគៀបហ្វ្រាំង បណ្តាលឲ្យទុសេខ្សែភ្លើងឆេះតែម្តង ធ្វើឲ្យតៃកុងនិងអ្នកជិះក្នុងរថយន្តលោតចុះពីលើ រថយន្តចែកជើងគ្នាយកសេចក្តីសុខរៀងៗខ្លួន ខណ:រថយន្តកំពុងឆេះ ស្រាប់តែជនរងគ្រោះទំនងជាស្រវឹងផង បានជិះម៉ូតូទៅបុករថយន្តកំពុងឆេះបណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែង ក្រោយពេលកើតហេតុវត្ថុតាងត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់