បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន សពត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់បង្គន់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ស្ត្រីដែលធ្វើអត្តឃាត ឈ្មោះ ឡោន ណូន អាយុ៦៨ឆ្នាំ រស់នៅភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុមានឈ្មោះ សុខ ផាន អាយុ៦៦ឆ្នាំ ត្រូវជាប្តី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅម៉ោង១០ និង៥០នាទីព្រឹក កូនស្រីគាត់ឈ្មោះ សុខ ភា អាយុ៣៨ឆ្នាំ បានមកហៅគាត់នៅកន្លែងធ្វើការសំណង់ ចំងាយពីផ្ទះ១០០ម៉ែត្រ ថា បាត់ម្តាយរបស់គេរកមិនឃើញនៅផ្ទះ ពេលនោះគាត់បានជិះម៉ូតូមកផ្ទះវិញ ដើររកប្រពន្ធស្រាប់តែឃើញនៅក្នុងបន្ទប់ទឹកបិទទ្វារ ក៏ស្រែកហៅ តែមិនលឺឆ្លើយតប ក៏គាស់ទ្វារចូល ស្រាប់តែឃើញប្រពន្ធគាត់ចងកនឹងខ្សែអង្រឹងភ្ជាប់ទៅនឹងផ្ទូងដំបូលបង្គន់មិនដឹងជាស្លាប់តាំងពីពេលណានោះទេ ។ ឈ្មោះ សុខ ផាន ជាប្តីបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ៖ ប្រពន្ធរបស់គាត់កើតទុក្ខ ខូចចិត្តនិងជំពាក់លុយគេច្រើន ទើបគិតខ្លីបែបនេះ។
នគរបាលស្រុកបានបញ្ជាក់បន្ថែមថា ៖ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសព ពិនិត្យឃើញថា សពឈ្មោះ ឡោន ណូន ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំទាក់ទិននឹងករណីឃាតកម្មនោះឡើយ ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់