ភ្នំពេញៈ តាមការជូនដំណឹង នៅថ្ងៃទី៣០ ខែកក្កដាស្អែកនេះ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងចាប់ពីម៉ោង៨៖០០នាទី រហូតដល់ម៉ោង១១៖០០នាទីព្រឹក ចាប់ពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ គឺដើម្បីអូសខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុលថ្មី(ដំឡើងត្រង់ស្វូរម៉ាទ័រ 1000KVA និងកាប់សម្អាតមែកឈើ)។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដានេះ បន្តឲ្យដឹងថា អង្គភាពមួយនេះ នឹងផ្ដាច់ភ្លើងនៅតាមតំបន់ភ្លើង ទី១ នៅក្នុងតំបន់ដែនអាជ្ញាប័ណ្ណសេវាករ ស៊ាន ស៊ីផាន ស្ថិតនៅភូមិក្ដុល ឃុំទន្លូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី២ នៅប៉ុស្ដិ៍ P01A អគ្គិសនីក្រចេះ សាខាស្នួល ស្រុកស្នួល ខេត្តក្រចេះ។
បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់