អូស្រ្តាលីៈ អាជ្ញាធរនៅថ្ងៃសុក្រនេះ បានឲ្យដឹងងថា យន្តហោះរបស់ក្រុមហ៊ុន Jetstar និង AirAsia បានខិតចូលមកជិតគ្នា បណ្ដាលឲ្យមានប៉ះទង្គិច បន្ទាប់ពីហោះចេញទៅទីក្រុង Gold Coast ប្រទេសអូស្រ្តាលី ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យមានការស៊ើបអង្កេត ពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី។ វាត្រូវបានគេរាយការណ៍ថា យន្តហោះក្រុមហ៊ុន AirAsia បានហោះចេញក្នុងរយៈចម្ងាយ ១៥២ ម៉ែត្រ អំទ្បុងពេលជើងហោះហើររបស់ក្រុមហ៊ុន Jetstar រៀបនឹងចុះចត បណ្តាលឲ្យយន្តហោះទាំងពីរប៉ះទង្គិចគ្នា៕
មតិយោបល់