រុស្ស៊ីៈស្ថានីយ៍ហ្គាសមួយនៅក្នុងប្រទេសរុស្ស៊ីបានផ្តល់ជូនហ្គាសដាក់រថយន្តមួយធុង ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋគ្រប់រូបដែលស្លៀកឈុតហែលទឹក និងពាក់ស្បែកជើងកែងចោតខ្ពស់។
យុទ្ធសាស្ត្រទីផ្សារថ្មីមួយរបស់ស្ថានីយបញ្ចូលហ្គាសអូលវី (Olvi gas station) នៅក្នុងតំបន់ Oblast របស់ប្រទេសរុស្ស៊ីបានធ្វើការផ្សព្វផ្សាយផលិតផល នៅសប្តាហ៍នេះដើម្បីជំរុញ ឲ្យអតិថិជនស្គាល់នឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដោយការរៀបចំកម្មវិធីមិនធម្មតាមួយ គឺផ្តល់ជួនហ្គាសដាក់រថយន្តមួយធុងដោយឥតគិតថ្លៃទៅមនុស្សគ្រប់រូបដែលបានពាក់ឈុតហែលទឹក និងស្បែកជើងកែងចោទរបស់ស្ត្រី។
ការធ្វើប្រូម៉ូតសិនផ្សព្វផ្សាយផលិតផលគួរឲ្យភ្ញាក់ផ្អើលដល់សាធារណៈជននេះបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែកក្កដាកន្លងនៅនេះ ក្នុងទីក្រុងភាគនិរតី ទីក្រុងសាម៉ាត្រា ក្នុងរយៈពេលតែបីម៉ោងប៉ុណ្ណោះ។
សូមជម្រាបថានៅក្នុងរយៈពេលធ្វើប្រម៉ូតសិនផ្សព្វផ្សាយផលិតផលរយៈពេលមីម៉ោងនេះក៏មានក្រុមនារីស្អាតៗស្លៀកឈុតហែលទឹកឈរចាប់បំរើសេវាផងដែរ៕
មតិយោបល់