ព័ត៌មានជាតិ

អគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១០នេះ មានអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចរង្វង់មូលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពេលនេះរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកំពុងតែធ្វើអន្តរាគមន៍ជាបន្ទាន់ទៅលើទីតាំងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់