ពោធិ៍សាត់ៈ យោងតាមផេកបណ្ដាញផ្សព្វផ្សាយសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទីនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចទ្វារបឹង ឃុំផាត់សន្តាយ ខេត្តកំពង់ធំ ជនរងគ្រោះមានគ្នាចំនួន៤នាក់ បាឡាស្មាច់ចំនួន ២គ្រឿង ក្នុង១គ្រឿងជិះគ្នា២នាក់ បានទៅរកស៊ីនេសាទ (រាយមង) ត្រីស្លាត នៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ៖
១-ឈ្មោះ ជុំ ថន អាយុ ៣២ ឆ្នាំភេទប្រុស ជនជាតិខ្មែរ
២-ឈ្មោះ ស៊ិន សែ អាយុ ២២ឆ្នាំភេទប្រុស ជនជាតិខ្មែរ
៣-ឈ្មោះ មឿន ប្រុស អាយុ៣៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ
៤-ឈ្មោះ ប៊ុល ប៊ី អាយុ ៣១ឆ្នាំភេទប្រុស ជនជាតិខ្មែរ (រងរបួស) បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ អ្នកទាំង៤នាក់ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុពួកគាត់ទាំង ៤នាក់ បានទៅនេសាទត្រី នៅចំណុចកើហេតុ ស្រាប់តែពេលនោះ មានសមត្ថកិច្ច មួយក្រុមមានគ្នាចំនួន៥នាក់ កាណូត២ គ្រឿង បាឡាទី១ប្រភេទ៤ម៉ាស៊ីនមានគ្នាចំនួន ៣នាក់ បាឡាទី២ ម៉ាស៊ីន១៨សេះ ម៉ាក ( ហ៊ីនី) មានគ្នាចំនួន២នាក់ ពេលបើកមកជិតពួកគាត់ ចម្ងាយប្រហែល១០ម៉ែត្រ មិនបានសួរនាំអ្វីទេ ពេលនោះមានម្នាក់ លើកកាំភ្លើងវែង បាញ់រះមកលើពួកខ្លួនចំនួន ៣គ្រាប់ បណ្តាលឲ្យត្រូវបាឡាត់ធ្លាយពីក្រោយ ទៅចំជនរងគ្រោះម្នាក់ ឈ្មោះ ប៊ុលប៊ី បណ្តាបឲ្យរងរបួយ៤កន្លែង ថ្ពាល់ខាងស្តាំ១កន្លែង, លើចង្កេះខាងស្តាំ១កន្លែង, ឆ្អឹងជំនីខាងស្តាំ១កន្លែង និងកំភួនជើងខាងស្តាំ១កន្លែង។
ក្រោយធ្វើសកម្មភាពបាញ់រួចជនសង្ស័យ បានបើកកាណូតទាំង២គ្រឿង សំដៅទៅបាឡាត់ខេត្តកំពង់ធំបាត់ទៅ។ ករណីរឿងនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់