ព័ត៌មានជាតិ

Update៖ បុរសអាយុប្រហែល ៣០ឆ្នាំម្នាក់ ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម

ភ្នំពេញៈ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រង់ចំណុចថ្នូរកប់សាកសព មុខវត្តតាភេម ប្រទះឃើញសពបុរសម្នាក់ត្រូវភ្លើងឆេះខ្លោច។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញា ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ។

ដំណើររឿងៈ មុនពេលកើតហេតុ វេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ គេឃើញបុរសម្នាក់ កាន់កំប៉ុងស្រាបៀរ ដើរចូលចំណុចខាងលើបន្តិចក្រោយមក ក៏ដើរចេញមកវិញដោយមានភ្លើងឆេះនៅកន្លែងនោះ តែគ្មានអ្នកចាប់អារម្មណ៍ទេព្រោះគិតថាមានអ្នកជម្រះស្មៅ សម្អាតថ្នូរចិន លុះដល់វេលាខាងលើពលរដ្ឋដើរដាក់មងទាក់សត្វ ក៏ប្រទះឃើញ មានសាកសពមនុស្សត្រូវភ្លើងឆេះរោលខ្លោចទៅវិញ ហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើល។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យនិងពិនិត្យមើលឃើញមាន សំបកកំប៉ុងស្រាបៀរ ស្បែកជើង ចំណែកសពជនរងគ្រោះមានសភាពឆេះខ្លោចមើលមិនស្គាល់ សល់តែខោគគីជើងខ្លី ហោប៉ាវ៤ ពណ៌ទឹកដោះគោ បន្ទាប់មកកម្លាំងជំនាញបានសន្និដ្ឋានថា សង្ស័យជាអំពើរឃាតកម្ម៕

មតិយោបល់