ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចរថយន្ត MAZDA របស់មន្ត្រីពន្ធដារម្នាក់

ភ្នំពេញ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស អំពើលួច (រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ លេខតួW២៤៩៩៧៣ លេខម៉ាស៊ីនP៥២០៤១៩៩៤៩ ពាក់ស្លាកលេខភ្នំពេញ 2AO-0516) ចំណុចមុខផ្ទះលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៥៨ នាទីរំលងអាធ្រាត បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យរួមមានឈ្មោះ៖
១-ឈ្មោះ គួច ឆាយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី កន្លែងស្នាក់នៅខាងលើ។
២-ឈ្មោះ ជា ចាន់ថា ហៅ ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ០០ នាទីនៅចំណុចក្រោមស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុក ករុណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្រ្តីពន្ធដារ ស្នាក់នៅផ្ទះលេខលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ លេខតួW២៤៩៩៧៣ លេខម៉ាស៊ីនP៥២០៤១៩៩៤៩ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0516។

បច្ចប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់