ព័ត៌មានជាតិ

Update៖ ប៊ិះទៅហើយ! ផ្ទុះធុងខ្យល់ បណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅវេលាម៉ោង១សៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២១០១៩ ស្ថិតនៅចំណុចបែចិញ្ចឹមត្រី ភូមិក ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ មានមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ករណីផ្ទុះមួយ ដោយសារការផ្សារធុងខ្យល់ សង្ស័យខ្វះបច្ចេទេស និងពុំមានការប្រុងប្រយ័ត្ន។

ជនរងគ្រោះទី១ ឈ្មោះ ណូស សាមីន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរចញ្ចឹមត្រី ស្នាក់នៅជិតកន្លែងកើតហេតុ របួសធ្ងន់ ទី២ ឈ្មោះលី ហ៊ីម ភេទប្រុស អាយុ៣៥ មុខរបរនេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ រងរបួសស្រាល ទី៣ឈ្មោះ យ៊ើ ហ្ពើរី ភេទប្រុស អាយុ៣២ មុខរបរនេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ របួសស្រាល និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ របួសស្រសាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៤នាក់ នៅអង្គុយក្បែរគ្នា ដោយឈ្មោះ ណូស សាមីន បានយកម៉ាស៊ីនផ្សារ មកផ្សារធុងខ្យល់ មួយសន្ទុះក្រោយមក ក៏ផ្ទុះខ្ទេច ហើយខ្ទាតត្រូវជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ និង៣នាក់រងរបួសស្រាល បានដើរទៅមន្ទីរពេទ្យជិតៗកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការសាកសួរ ប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ ដើម្បីសាកសួរចាត់ការតាមនិតីវិធី៕

មតិយោបល់