ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ ចំនួន០២នាក់ បានរងរបួស ខណៈពេលជិះម៉ូតូដេញ តាមម៉ូតូជនសង្ស័យ ឱ្យឈប់ ដើម្បីពិនិត្រម៉ូតូ ព្រោះអត់មានស្លាកលេខ ។ហេតុការណ៏នេះ កើតឡើង នៅវេលា ម៉ោង០១និង ៥០នាទី អធ្រាតទី ២៤ មីនា២០១៤ នៅក្នុង សង្កាត់ ទឹកថ្លា សណ្ឌសែន សុខ។
មុនពេលកើតហេតុ គេឃើញយុវជន០៣នាក់ ជិះម៉ូតូសង់សេ១២៥ អត់មានស្លាកលេខ បើកយ៉ាងលឿន ០៣នាក់ទើប សមត្ថកិច្ច មានការ សង្ស័យ ហើយឈានឃាត់ខ្លួន ព្រោះតែជនសង្ស័យមិនព្រមឈប់ម៉ូតូ ។សមត្ថកិច្ចបានជិះដេញ តាមជនសង្ស័តាំង ពីស្តុប ២០០៤ រហូតមកដល់ ស្ពាន អាកាស ស្ទឹងមានជ័យ ជនសង្ស័យភ័យ ក៏បានបន្ថែមល្បឿនក៏ជ្រុល ទៅបុកនិងឃឿន ថ្នល់ចំណុច កើតហេតុ បន្តាលឱ្យរបួស យុវជន ០៣និងសមត្ថកិច្ច ក៏ ដួលរងរបួសចំនួប០២នាក់ដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ ដឹកទៅព្យាបាល ចំណែក ម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ៕
មតិយោបល់