ព័ត៌មានជាតិ

គេនិយាយលេងសេីចគ្នាគេសោះគិតស្មានថាគេនិយាយដេីមខ្លួនយក កាំបិត បុ័ងតោ កាប់ បណ្តាល ឲ្យ របួស ពីរនាក់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរជាតិឲ្យដឹងថានគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ករណី អំពើ ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ទោស ( យក កាំបិត បុ័ងតោ កាប់ បណ្តាល ឲ្យ របួស ) ខណៈ ពេល ជន រង គ្រោះ ជួបជុំ គ្នា ផឹកស៊ី ជាមួយ មិត្តភក្តិ ពេល នោះ ជនសង្ស័យ បាន ដើរមក ម្នាក់ឯង ចូល ទៅ ផឹកស៊ី ជាមួយ ក្រុម ជន រង គ្រោះ ( ដោយ ខ្លួនឯង ) ក្នុង ពេល កំពុង អង្គុយ ផឹកស៊ី នោះ ជន រង គ្រោះ ទាំង ២ នាក់ បាន និយាយ គ្នា សើច លេង ស្រាប់តែ ជនសង្ស័យ បាន ខឹង ( ដោយ គិត ថា ជន រង គ្រោះ និយាយដើម ខ្លួន ) ភ្លាម នោះ ជនសង្ស័យ បាន ស្ទុះ ទៅ យក កាំ បិទ បុ័ងតោ ចំនួន ០១ ដើម ដែល នៅ ក្បែរ នោះ កាប់ ទៅ លើ ជន រង គ្រោះ ទាំង ពី នាក់ បណ្ដាល ឲ្យ របួសធ្ងន់ កាលពី វេលា ម៉ោង ០១ និង ២០ នាទី រំលង អធ្រា ត្រ ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២០ ស្ថិត នៅ ចំណុច ផ្ទះ ជួល ផ្លូវ លេខ ២៧១ ភូមិ ៥ សង្កាត់ ស្ទឹង មាន ជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

មន្ត្រី នគរបាល ខណ្ឌមានជ័យ បាន ឲ្យ ដឹង ថា ៖ ជនសង្ស័យ ឈ្មោះ ស៊ុ ក សា រ៉ាត់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិន ពិតប្រាកដ ( មាន ផ្ទុក សារធាតុ ញៀន ) ។ រីឯ ជន រង គ្រោះ ទី ១ ឈ្មោះ ស៊ឹ ម ប៊ុ ន រ័ ត្ន ( ហៅ ប៉ុង ) ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ផ្ទះ លេខ គ្មាន ផ្លូវ លេខ ២៧១ ភូមិ ៥ សង្កាត់ ស្ទឹង មាន ជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ នៅផ្ទះ ( របួស កណ្តាល ក្បាល ០១ កន្លែង , កណ្តាល ថ្ងាស ០១ កន្លែង និង កដៃ ខាងស្តាំ ០១ កន្លែង ) ។ និង ជន រង គ្រោះ ទី ២ ឈ្មោះ រិ ទ្ធ បូ រី ( ហៅ វ៉េវ ) ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ផ្ទះ លេខ ២៩៦Z ផ្លូវ លេខ ២៧១ ភូមិ ៥ សង្កាត់ ស្ទឹង មាន ជ័យ ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរ នៅផ្ទះ ( របួស កំប៉េះគូទ ០១ កន្លែង , ចង្កេះ ខាងស្តាំ ០១ កន្លែង , ស្មា ខាងស្តាំ ០១ កន្លែង និង ចិញ្ចើម ខាងស្តាំ ០១ កន្លែង ) ។

បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ស៊ុ ក សា រ៉ាត់ ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បី កសាង សំណុំរឿង ចាត់ តាម នីតិវិធី ៕

មតិយោបល់