ព័ត៌មានជាតិ

ប្រាប់ហើយថា កុំអោយរើៗ នៅតែមិនស្តាប់យកបន្ទះឈេីវាយរយៈក្បាល

ភ្នំពេញ: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំឲ្យដឹងថានៅផ្ទះលេខ៣១ ក្នុងបុរីសម្បត្តិមានហេង៣ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី។ មុនពេលកើត ហេតុជនរងគ្រោះ និងជនសង្ស័យស្នាក់នៅចំណុច កើតហេតុជាមួយគ្នា ពេលនោះជនសង្ស័យឈ្មោះ សរ ពេជ្រពណ្ណរាយ៍ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

បានប្រាប់ជនរងគ្រោះឈ្មោះ រ៉ា ទិត្យសីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។ កុំរើកកាយ សម្ភារ:របស់ខ្លួន! រួចជនសង្ស័យក៏ចេញ ទៅទិញស្រាបៀរផឹកអស់០១កំប៉ុង ពេលត្រលប់មកវិញឃើញជនរងគ្រោះកំពុង រើកកាយ សម្ភារ:របស់ខ្លួន ជនសង្ស័យខឹងក៏យកបន្ទះឈើវាយជនរងគ្រោះបែកក្បាល រួចដើរ គេចចេញយកបន្ទះឈើបោះចោលបាត់។

បន្ទាប់មកប្រាប់សមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅគ្លីនិចឯកជនក្នុងភូមិ ៕

មតិយោបល់