ធម្មតាពេលដែលអ្នកក្រោកពីដំណេកអ្នកនឹងឃើញមុខរបស់អ្នកស្លេកហើមប៉ោង ឬសក់របស់អ្នកស្រពីងស្រពោងខ្លាំង។ ដូច្នេះតើធ្វើយ៉ាងណាទើបអ្នកអាចមានសម្រស់ស្អាតទាំងពេលចេញទៅក្រៅ និងពេលទើបតែក្រោកពីគេង?

ខាងក្រោមនេះជាការណែនាំខ្លះៗពីអ្វីដែលអ្នកគួរធ្វើមុនពេលចូលគេងដើម្បីជៀសវាងបញ្ហាទាំងនេះពេលអ្នកក្រោកពីគេង៖
-លាបសារធាតុសំណើមមុនពេលអ្នកចូលគេងដូច្នេះអ្នកនឹងក្រោកពីគេងជាមួយនឹងស្បែកទន់រលោង។
-ជៀសវាងការទទួលទានសុរាកាហ្វេអ៊ីន ឬតែមុនពេលចូលគេង។ សារធាតុទាំងនេះធ្វើឲ្យស្បែករបស់អ្នកស្ងួត។
-គេងដាក់ក្បាលរបស់អ្នកឲ្យខ្ពស់ដើម្បីកាត់បន្ថយការហើម និងការប្រមូលផ្តុំនៃទឹកក្នុងទៃមុខ។
-ជៀសវាងការសាកល្បងប្រើផលិតផលថ្មីនៅពេលយប់មុនថ្ងៃចូលរួមកម្មវិធីណាមួយ។ ព្រោះជឿថាអ្នកមិនចង់ប្រថុយគ្រោះថ្នាក់នៃការរលាកនៅពេលដែលមានកម្មវិធីត្រូវចូលរួមនោះទេ។
-ជៀសវាងការទទួលទានអាហារមានជាតិប្រៃមុនពេលចូលគេង។ ជាតិប្រៃនឹងបង្កឲ្យមានការទប់ទឹកនិងបង្កើនការហើម។
-ជៀសវាងការមានរង្វង់ភ្នែកខ្មៅដោយការគេងយ៉ាងតិចឲ្យបាន៨ម៉ោង។
-ត្រូវប្រាកដថាសក់របស់អ្នកស្ងួតហើយមុននឹងអ្នកចូលគេង។
-សក់របស់អ្នកនឹងស្រពីងស្រពោងប្រសិនបើអ្នកទុកឲ្យវាស្ងួតក្រោយពេលអ្នកគេង។
-ជៀសវាងការបន្ទន់សក់មុនពេលអ្នកចូលគេង។ វាអាចនឹងធ្វើឱ្យសក់របស់អ្នកកាន់តែសម្បូរប្រេងនៅព្រឹកថ្ងៃបន្ទាប់៕
មតិយោបល់